គន្លឹះជោគជ័យ

១) ផ្ដោត​លើ​អ្វី​ដែល​អ្នក​ពេញចិត្ត
​ការសម្រេច​ចិត្ត​ធ្វើ​ការងារ​អ្វីមួយ​ គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ។ ជាមួយ​គ្នា​នោះ មាន​មនុស្ស​ជាច្រើន​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ ឬ អាច​និយាយ​បាន​ថា ​​ពួកគេ​បរាជ័យ នៅ​ពេល​មាន​ឧបសគ្គ​កើតឡើង​ច្រើន​ពេក។​ ​ជា​ធម្មតា​ ការ​លំបាក​តែង​កើត​មាន​​ឡើង​មិន​អាច​គេច​ផុត​នោះ​ទេ​ ប៉ុន្តែ​បើ​អ្នក​ពិត​ជា​ច្បាស់​ថា​ ​ខ្លួន​ពិត​ជា​ពេញចិត្ត​នឹង​ការងារ​នោះ​មែន​ ហើយ​​អ្នក​នឹង​បន្ត​ដំណើរ​ជានិច្ច​បើ​ទោះ​បី​​មាន​បញ្ហា​អ្វីក៏ដោយ ​។ ​​ដូច្នេះ​ហើយ​ អ្នក​​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត ទើប​អាច​សម្រេច​គោលដៅ​​ក្នុង​ជីវិត​។

២) ​មនុស្ស​គឺ​អស្ចារ្យ​
​​រាល់​បច្ចេកវិទ្យា និង ភាព​អស្ចារ្យ​​ជាច្រើន​ក្នុង​លោក ​គឺ​​​មិន​អាច​កើតឡើង​ដោយ​ងាយ​នោះ​ទេ​បើ​គ្មាន​​គំនិត​ច្នៃ​របស់​មនុស្ស។ មនុស្ស​គឺជា​ អ្នក​បង្កើត​អ្វីៗ​គ្រប់យ៉ាង ដូច្នេះ​ហើយ​ប្រសិន​អ្នក​​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​សាង​ស្នាដៃ​អ្វី​ នោះ​ពួកគេ​នឹង​អាច​ធ្វើ​រឿង​អស្ចារ្យ​ជាច្រើន​ទៅតាម​សមត្ថភាព និង​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន​។ ​ដោយសារតែ Steve Jobs​ ​​យល់ឃើញ​បែបនេះ​ហើយ​ បាន​ជា​លោក​ដឹកនាំ​ក្រុមហ៊ុន ​Apple ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ជាបន្តបន្ទាប់​និង បន្សល់​ស្នាដៃ​ជាច្រើន​ដល់​​រហូត​។​

៣) ​ត្រូវ​មាន​​វិន័យ​
​​ដើម្បី​សម្រេច​ការងារ​​ដ៏​ជោគជ័យ​ ​ក្នុង​ស្ថានភាព​ស្មុគស្មាញ និង លំបាក​ខ្លាំង​នោះ​ គេ​ពិត​ជា​មិន​អាច​មើល​រំលង​អំពី​វិន័យ​នោះ​ទេ។ បើ​សិន​មនុស្ស​គ្មាន​វិស័យ​លើ​ខ្លួន​ឯង​​ ពួកគេ​នឹង​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ចង់​​ធ្វើ ពោល​គឺ​ធ្វើ​ត្រង់​នេះ​បន្តិច​ត្រង់​នោះ​បន្តិច​ ដោយ​មិន​ច្បាស់​លាស់​ត្រង់​ណា​មួយ​ឡើយ​។ ​​ទាក់​ទង​នឹង​ចំណុច​នេះ ​លោក​ Steve Jobs​ ​ គឺ​មិនដែល​មើល​រំលង​អំពី​ការ​រឹត​បន្តឹង​វិន័យ​លើ​ខ្លួនឯង​ឡើយ ព្រោះ​លោក​យល់ឃើញ​ថា វា​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ការងារ​អ្វីមួយ​ឲ្យ​បាន​សម្រេច​។

…ដោយ​សារ​មនុស្ស​មួយ​ចំនួន​គិត​បែប​នេះ​ហើយ ទើប​មិន​ងាយ​ក្លាយ​ជា​អ្នក​មាន​​នឹងគេ!…
​​​​​
៤) ភាព​អត់ធ្មត់
​ភាព​អត់ធ្មត់​គឺជា​រឿង​សំខាន់​មួយ​ដែល មនុស្ស​គ្រប់គ្នា​ចាំបាច់​ត្រូវ​មាន​ ព្រោះ​បើ​គ្មាន​ការ​អត់ធ្មត់​នោះ​ទេ បញ្ហា​តូច​នឹង​ក្លាយ​ជា​បញ្ហា​ធំ ហើយ​ក៏​គ្មាន​ថ្ងៃ​អាច​សម្រេច​ផែនការ​របស់​ខ្លួន​បាន​នោះ​ដែរ​។ ​ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​ វា​ពិតជា​ទាមទារ​ឲ្យ​យើង​ចេះ​អត់ធ្មត់​​យ៉ាង​ខ្លាំង​បំផុត ហើយ​នៅ​តែ​បន្ត​ធ្វើ​ការងារ​នោះ​រហូត​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ​។ ​មុន​ពេល​លោក Steve Jobs​​ អាច​ដឹកនាំ​ក្រុមហ៊ុន​Apple ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ ដូច​បច្ចុប្បន្ន​នេះ​ គឺ​​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ ព្រោះ​ថា​លោក​មាន​ឧបសគ្គ​រាប់​មិន​អស់។ ប៉ុន្តែ​ដោយសារតែ​ភាព​អត់ធ្មត់ និង តស៊ូ​ព្យាយាម​ជំនះ​រាល់​បញ្ហា​មិន​រាថយ​ ធ្វើ​ឲ្យ​​លោក​ជោគជ័យ​យ៉ាង​ធំធេង​បែបនេះ​៕
គន្លឹះជោគជ័យ គន្លឹះជោគជ័យ Reviewed by PuRa on 8:15 PM Rating: 5

No comments

Unordered List